ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃត្រង់ ក្រុមសមត្ថកិច្ចបានសហកា រជាមួយបងប្អូនប្រជាការពារភូមិសហគ្រាន់ ភូមិប៉ាង ភូមិបុសថ្លាន់ ធ្វើការជិះម៉ូតូដេញចាប់ជនសង្ស័យមួយរូប ក្នុងចំនោមជនសង្ស័យទាំង៦នាក់ ពាក់ព័ន្ធនឹងករ ណី រំ -លោ-ភ ស ម្លា -ប់ យ៉ាង ព្រៃផ្សៃ ទៅលើយុវតីមួយរូបជាសិស្សថ្នាក់ទី១២ នៅស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ជនដៃដល់ដែលកម្លាំងនគរបាលជំនាញចាប់ខ្លួនបាននេះឈ្មោះ ម៉ាប់ កំសត់ ហៅអាលន អាយុ១៦ឆ្នាំ។ ដោយឡែកនារីរងគ្រោះឈ្មោះ ឌីម អេងជូ អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយជនដៃដល់។
បើតាមការឲ្យដឹងពីសមត្ថកិច្ចបានបញ្ជាក់យ៉ាងច្បាស់ៗថា ក្នុងខណៈពេលនេះដែរ សមត្ថកិច្ច បានឃា ត់ ខ្លួនជនសង្ស័យ១នាក់ហើយ ក្នុងចំណោមជនសង្ស័យផ្សេងទៀតដែលកំពុងរត់គេចខ្លួន។ អ្វីដែលសំខាន់ក្នុងការឈានដល់ការឃាត់ខ្លួនកំណត់អត្តសញ្ញណានោះ គឺជនសង្ស័យបានបន្សល់ទុកនៅភ័ស្ដតាងមួយចំនួនដូចជា៖ ម៉ូតូម៉ាក់អាសង់ហុងដាឌ្រីម០១៥មួយគ្រឿង រួមទាំងស្បែកជើង១គូ នៅនឹងកន្លែងកើតហេតុ ទើបធ្វើឲ្យសមត្ថកិច្ចងាយស្រួលវែកមុខរកជនល្មើសបានយ៉ាងលឿនឆាប់រហ័ស។
យ៉ាងណាមិញបើតាមលោក អ៊ិត និត្យ មេឃុំចំការអណ្តូង បានឱ្យដឹងថា សមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យ ខណៈជនរងគ្រោះមានឈ្មោះ ឌីម អេងជូ កើតឆ្នាំ ២០០៥ ជាសិស្សថ្នាក់ទី ១២ គឺត្រូវបានក្រុមជនល្មើសចា ប់ រំ លោ.ភ ស ម្លា. ប់ នៅវេលាម៉ោង ៥ ល្ងាច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២១។
បើតាមប្រភពពីមិត្តភ័ក្ររបស់ក្មេងស្រីរងគ្រោះបានឱ្យដឹងថា រឿងរ៉ាវនេះគឺពិតជា សាហា .វណាស់ គឺក្មេងស្រីបានជិះម៉ូតូមកពីរៀនសាលានៅឆ្ងាយឆ្លងកាត់ផ្លូវស្ងាត់ ត្រូវជនមិនស្គាល់មុខ មួយក្រុមមានគ្នា ៦ នាក់ បានស្ទាក់ធ្វើបាបប្អូនស្រីជាសិស្សាសាលរៀនដ៏សូត្របូតម្នាក់នេះ ដោយជនល្មើសវាបានប្រើខ្សែទាក់ (ក) នឹងធ្វើបាបលើរូបរាងកាយប្អូនស្រីរហូតដល់បាត់បង់ជីវីតយ៉ាងកំសត់។ សូមទស្សនាវីដេអូខាងក្រោម៖