កាលពីកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើល ម្តងទៀត ក្រោយឃើញ ប្រូសូនី បានចេញវីដេអូ live ដោយនិយាយពីចរឹតរបស់ Love Riya ទំាងអារម្មណ៍ខឹងយ៉ាងខ្លាំង ស្ទើរតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ព្រោះកន្លងមក ធ្លាប់តែឃើញ អ្នកទំាងពីរផ្អែមល្ហែម និងស្និតស្នាលជាមួយគ្នា។
ដោយមិនយូរប៉ុន្មាន Love Riya ក៏បានឃើញ ការ Live របស់ ប្រូសូនី ដោយទ្រាំលែងបាន Love Riya ក៏ចេញមុខ Live ថា តបវិញផងដែរ ហើយក្រោយមកទៀត អ្នកទំាងពីរក៏បានសម្រេចចិត្តដើរចេញរៀងខ្លួន ទំនងប្រហែលជាផ្តាច់ទំនាក់ទំនងស្នេហាជាមួយគ្នាត្រឹមនេះហើយ។
លុះមកដល់ពេល ថ្មីៗនេះ Love Riya មានទំនាក់ទំនងស្នេហាថ្មីហើយ ជាមួយបុរសសង្ហាម្នាក់ ឈ្មោះ ហេង គីមហៀង ហៅជា ហើយអ្នកទំាងពីរតែងតែនាំ ទែនទែន ដើរលេងតាមទីកន្លែងជិតឆ្ងាយជាញឹកញាប់ ថែមទំាងបង្ហាញភាពផ្អែមល្ហែម ស្និតស្នាល មើលទៅពិតជាមានសុភមង្គល និងកក់ក្តៅខ្លាំងណាស់។
ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ Love Riya បានធ្វើឲ្យគ្រប់គ្នាផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ដោយបានស្លៀកសំលៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាតបំផុត ជាមួយ បងប៉ូលិស មើលទៅស្អាតទាក់ភ្នែក និងសមគ្នាខ្លាំងណាស់។
ឃើញភ្លាម ហ្វេនៗ នាំគ្នាសរសើរបែបនេះថា ៖ ច្រណែនគូ មីណាស់, ក្ដីសុខណាស់មីង, អូនពាក់ឈុតហ្នឹង ស្អាតណាស់អូន, បងយ៉ាសមគ្នាណាស់, ជូនពរអោយបងស្រី ស្រលាញ់គ្នាដល់ចាស់, ថ្ងៃហ្នឹងបងយ៉ាស្អាតខ្លាំងណាស់បង, ខាងប្រុសសុភាពណាស់, រំភើបម៉្លេះអូន មែនមិនធ្លាប់មានប្ដីណា។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖