​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សល់ប៉ុន្មានថ្ងៃទៀតឆ្លងចូលខែឆ្នូ កម្ពុជាហាក់ដូចជាចាប់ផ្ដើមចុះត្រជាក់បន្តិចម្តងៗ ដែលជាសញ្ញាមួយបង្ហាញថា នាដើមខែឆ្នូនេះនឹងចុះត្រជាក់ជាក់ជាមិនខាន។ តើបងប្អូនបានត្រៀមរៀបចំខោអាវរងាហើយឬនៅ?ជាការពិតណាស់ បើយោងតាមគេហៈទំព័រផ្លូវការរបស់ លោកជំទាវ ឱ វណ្ណឌីន ចេញផ្សាយថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ! ដែលលោកជំទាវ បានបង្ហើបប្រាប់ថា រដូវត្រជាក់នឹងខិតជិតមកដល់ជាបណ្ដើរៗហើយ ដែលតំបន់មួយចំនួនក៏បានធាតុអាកាសចុះត្រជាក់បន្ដិចម្តងៗ ហើយនៅពេលខាងមុខនេះ អាកាសធាតុត្រជាក់នឹងមានការធ្លាក់ចុះ ដែលជាពិសេសនៅចន្លោះខែឆ្នូរហូតទៅដល់ខែមករាឆ្នាំ២០២២ខាងមុខនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងនោះដែរ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្របានចេញនូវសេចក្ដីជូនព័ត៌មានស្ដីពី ការការពារការចម្លងវីរ៉ុសកូវីដ-១៩ និងការប្រុងប្រយ័ត្នក្នុងអំឡុងពេលខាងមុខទៀត ដែលនឹងជួបប្រទះនូវអាការធាតុប្រធាតុត្រជាក់នៅពេលខាងមុខនេះ។ អ៉ីចឹងសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះសុខភាពរបស់ខ្លួនឯង ហើយត្រូវការពារឱ្យបានខ្ជប់ខ្ជួននៅសរីរាង្គកាយរបស់ខ្លួនដែលនឹងអាចប៉ះពាល់ពីអាកាសធាតុត្រជាក់។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាការពារសុខភាពផ្ទាល់ខ្លួនផង និងការពារសុខភាពគ្រួសាររបស់យើងឱ្យបានល្អផង ដើម្បីជៀសវាងនៅជំងឺនានា ដែលនឹងអាចកើតឡើងជាយកថាហេតុដែលបណ្ដាលមកពីអាកាសធាតុត្រជាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមយ៉ាងច្បាស់ៗថា នៅក្នុងរដូវត្រជាក់នេះ បើតាមបទពិសោធន៍៍នៅតាមប្រទេសនានា ដូចជាការបញ្ជាក់ពីអង្គការសុខភាពពិភពលោកផងដែលនោះ ដែលគេតែងតែជួបប្រទះជាញឹក់ញាប់ចំពោះអ្នកជំងឺផ្លូវដង្ហើមនេះមិនសមប្រកបជាមួយនឹងអាកាសធាតុត្រជាក់នោះទេ ឬក៏អ្នកមានជំងឺប្រភេទអាលែកហ្ស៊ី ឬក៏មានជំងឹផ្លូវដង្ហើមដែលបណ្ដាលមកពីមេរោគជាដើម ដែលបង្កឱ្យមានរោគសញ្ញាផ្សេងៗដូចជា គ្រុនផ្ដាសាយ ហៀសំបោរ រលាកបំពង់ក ក្អក ឬក៏រលាកក្រពះពោះវៀន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រសាសន៍នៅក្នុងវីដេអូរបស់លោកជំទាវ ឱ វណ្ណឌីន ត្រង់នាទី 3:09នាទី! ដែលលោកជំទាវ បានលើកលើយ៉ាងដូច្នេះថា ការចុះត្រជាក់នេះអាចនឹងមានការឆ្លងឡើងវិញនូវជំងឺកូវីដ-១៩ជាយថាហេតុ ដែលបច្ចុប្បន្ននេះយើងសង្កេតឃើញថា នៅតាមបណ្ដាប្រទេសមួយចំនួននៅបែកខាងអ៊ឺរ៉ុបនោះក៏មានការជួបប្រទះនូវការផ្ទះឡើងវិញនូវការឆ្លងនូវជំងឺកូវីដ-១៩នេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ប្រាប់បន្ថែមថា សូមបងប្អូនបង្កើនអនុត្តនូវវិធានការសាមញ្ញៗ ដើម្បីការពារ ចំពោះជនដែលងាយរងនូវហានិភ័យនៃអាកាសធាតុត្រជាក់មានដូចជា ជនចាស់ជរា ទារកតូចៗ ឬក៏កុមារតូចៗជាដើម។ អ៉ីចឹងអ្វីដែលជាការកត់សម្គាល់សំខាន់នោះ គឺធ្វើយ៉ាងណាឱ្យបងប្អូនមានការស្លៀកពាក់ឱ្យមានភាពកក់ក្ដៅ ដែលធ្វើយ៉ាងណាដើម្បីរក្សាកំដៅនៅក្នុងខ្លួនរបស់បងប្អូនឱ្យមានសីតុណ្ហភាពធម្មតា។ ប្រភព៖ healthy cambodia
សូមស្ដាប់វីដេអូរបស់ជំទាវ ឱ វណ្ណឌីន៖