អរគុណសម្រាប់ការស៊ែរចែកបន្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្រុសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ម៉ា លីហេង ជាអ្នករត់កកង់បី គាត់បានបង្ហោះសារយ៉ាងរំជួលចិត្តទាំងកណ្ដាលយប់បែបនេះថា៖អានហើយស្ទើរស្រក់ទឹកភ្នែក: ដឹកភ្ញៀវស្រី ហាយសូ ម្នាក់អាយុ38ឆ្នាំ ស្អាត ចេញពីពិភពថ្មីឈូកមាស ទៅប៉េងហួតបឹងស្នោរ the star rosato ហៅតាម grab។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅតាមផ្លូវគាត់សួរថា បងសុខសប្បាយអត់ រស់នៅណាដែរ មានកូនម៉ាននាក់ហើយ ខ្ញុំឆ្លើយឆ្លងជាមួយគាត់ធម្មតាហូរហែតាមផ្លូវ លុះជិតដល់ផ្លូវបត់ចូលបូរីគាត់ក៍អង្អែលក្បាលខ្ញុំ ខ្ញុំសួរថាម៉េចលេងក្បាលខ្ញុំចឹង គាត់អត់មាត់ហើយនិយាយថាសូមទោស បន្ទាប់មកគាត់សួរថាបងមានប្រើABA អត់? គាត់អត់មានលុយរាយជាប់ខ្លួនទេ ខ្ញុំក៍អោយលេខ ABA ខ្ញុំទៅគាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលមកដល់មុខផ្ទះវិឡាគាត់ គាត់ក៍យកលុយដាក់ចូលហោប៉ៅខោខ្ញុំ ហើយ អោបខ្ញុំ។ ខ្ញុំមានអារម្មណ៍ដូចរាងភ័យខ្លាចគេធ្វើស៊ី បន្ទាប់មក គាត់សួរខ្ញុំថា បងអត់ចាំខ្ញុំទេ? ខ្ញុំសួរថាណាគេ? គាត់ដោះម៉ាសចេញ ហើយប្រាប់ថាខ្ញុំគាត់គឺ ណារី រៀនថ្នាក់ទី12នៅទួលទំពូង ជាមួយបងនឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះជាម្ចាស់ តាមពិតគាត់មនុស្សស្រីដែលជាសង្សារខ្ញុំកាលពីជាង20ឆ្នាំមុន ដែលពួកយើងស្រឡាញ់គ្នាខ្លាំងតែត្រូវបែកគ្នាដោយគ្រួសារគាត់មិនអោយទាក់ទងគ្នា។ មិននឹកស្មានថាគាត់នៅចាំមុខខ្ញុំសោះ។ខ្ញុំស្រឡាំងកាំង មិនដឹងនិយាយអី មានអារម្មណ៍ថាខ្មាសគាត់ខ្លាំង ហើយអរគុណ ក៍ជិះចេះមកក្រៅ។ពេលចេញផុតខ្ញុំក៍ឈប់ហើយយកលុយចេញពីហោប៉ៅឃើញលុយ200$ដែលគាត់ដាក់អោយ។ ខ្ញុំបិទ អេប ហើយអង្គុយនឹកដល់រឿងយើងកាលពីជាង20ឆ្នាំមុន ក៍ទឹកភ្នែករលីងរលោង ហើយក៍ញញឹមវិញដោយឃើញមនុស្សស្រីដែលខ្ញុំធ្លាប់ស្រលាញ់មានបានបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំមានអារម្មណ៍ថាគាត់មិនបាននៅស្រឡាញ់ខ្ញុំទេតែគាត់អាណិតខ្ញុំ។សូមទោសរាងវែងបន្តិចហើយ ពិភពលោកនេះពិតជាមូលមែន