អរគុណសម្រាប់ការស៊ែរចែកបន្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាថ្ងៃទី ២៦ ខែវិច្ឆិកា​ ឆ្នាំ២០២១ នេះសារព័ត៌មាន bbc.com បានចុះផ្សាយនូវដំណឹងដ៏ក្តៅគគុកមួយពីវីរុសបំប្លែងថ្មី មានសមត្ថភាពសាហាវជាងដែលតា(Delta) អាចបំប្លែងប្រូតេអ៊ីនក្នុងខ្លួនមនុស្សយកឈ្នះវ៉ាក់ស៊ាំង និងកំពុងតែប្រមូលផ្តុំភាគច្រើននៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកសាស្ត្រាចារ្យ Tulio de Oliveira នាយកមជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺរាតត្បាត និងការច្នៃប្រឌិតនៅអាហ្រ្វិកខាងត្បូងបាននិយាយថាមាន «វ៉ារ្យង់វីរុសបំប្លែងថ្មី ត្រូវបានគេហៅថា B.1.1.529 បានធ្វើឱ្យយើងភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែវាមានសមត្ថភាពនៃការវិវត្ត និងការផ្លាស់ប្តូរជាច្រើនទៀតលើសពីការរំពឹងទុក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងសន្និសីទសារព័ត៌មានមួយ សាស្ត្រាចារ្យ de Oliveira បានលើកឡើងថា មានការផ្លាស់ប្តូរចំនួន ៥០ សរុប និងច្រើនជាង ៣០ នៅលើប្រូតេអ៊ីន spike ដែលជាគោលដៅនៃវ៉ាក់ស៊ាំងភាគច្រើន និងគន្លឹះដែលមេរោគប្រើដើម្បីដោះសោរទ្វារចូលទៅក្នុងកោសិកានៃរាងកាយរបស់យើង (នេះ គឺជាផ្នែកនៃមេរោគដែលបង្កើតទំនាក់ទំនងដំបូងជាមួយកោសិកានៃរាងកាយរបស់)។ វាមានការផ្លាស់ប្តូរចំនួន ១០ បើប្រៀបធៀបទៅនឹងដែលតាដែល(Delta) មានត្រឹមតែ២ប៉ុណ្ណោះ​ ក្នុងការសាយភាយនៅទូទាំងពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពBBCដដែលក៏បានបន្ថែមថា កម្រិត​នៃ​ការ​ប្រែប្រួល​នេះ​ទំនង​ជា​កើត​ចេញ​ពី​អ្នកជំងឺ​តែ​ម្នាក់​ដែល​មិន​អាច​កម្ចាត់​មេរោគ​បាន។ ក៏ប៉ុន្តែជា​ការ​ព្រួយ​បារម្ភ ​គឺ​មេរោគ​នេះ​ឥឡូវ​ខុស​ប្លែក​ពី​វីរុសដើម​ដែល​កើត​ឡើង​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិនខ្លាំងណាស់។ នោះមានន័យថា វ៉ាក់ស៊ាំងដែលត្រូវបានរចនាឡើងដោយប្រើដើម្បីទប់ស្កាត់ប្រភេទវីរុសដើមដំបូងនោះ ប្រហែលជាមិនមានប្រសិទ្ធភាពប្រើចំពោះវីរុសនេះទេ។
មានករណីដែលត្រូវបានបញ្ជាក់យ៉ាងពេញលេញចំនួន ៧៧ ករណីកើតមាននៅក្នុងខេត្ត Gauteng ក្នុងប្រទេសអាហ្រ្វិកខាងត្បូង ៤ករណីនៅប្រទេសបូតស្វាណា និង១ ករណីនៅហុងកុង (ដែលនេះសុទ្ធតែទាក់ទង ដោយផ្ទាល់ទៅនឹងការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង)។ ជាងនេះទៅទៀត ក៏មានតម្រុយមួយចំនួនដែលវ៉ារ្យ៉ង់វីរុសនេះអាចនឹងរីករាលដាលកាន់តែទូលំទូលាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្សារភ្ជាប់ជាមួយនឹងការត្បាតពីវីរុសបំប្លែងថ្មីនេះដែរ ប្រភពសារព័ត៌ channelnewsasia.com ក៏បានលើកបន្ថែមពីដំណឹងប្រកាសអាសន្នរបស់ចក្រភពអង់គ្លេសទៅកាន់ប្រជាជនដោយ នាយកប្រតិបត្តិ UKHSA លោក Jenny Harries បាននិយាយថា «នេះគឺជាបម្រែបម្រួលដ៏សំខាន់បំផុតដែលយើងបានជួបប្រទះរហូតមកដល់បច្ចុប្បន្ន ហើយការស្រាវជ្រាវជាបន្ទាន់កំពុងដំណើរការដើម្បីស្វែងយល់បន្ថែមអំពីភាពងាយឆ្លង សភាពធ្ងន់ធ្ងរ និងស្វែងយល់ពីកម្រិតវ៉ាក់ស៊ាំង។» វ៉ារ្យ៉ង់នេះត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងនៅដើមសប្តាហ៍នេះ ប៉ុន្តែចក្រភពអង់គ្លេសបានប្រញាប់ប្រញាល់ណែនាំការរឹតបន្តឹងការធ្វើដំណើរចេញចូលអាហ្វ្រិកខាងត្បូង និងប្រទេសជិតខាងចំនួន៥ផ្សេងទៀត ក្នុងគោលបំណងទប់ស្កាត់ល្បឿននៃការវីរុសថ្មីនេះចូលក្នុងប្រទេស។ បើទោះបីជាពុំទាន់មានករណីឆ្លងណាមួយបង្ហាញពីវត្តមានវីរុសថ្មីក៏ដោយក្តី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងនេះទៀតសោត រដ្ឋមន្ត្រីសុខាភិបាល Sajid Javid បានប្រាប់អ្នកសារព័ត៌មានថា «អ្វីដែលយើងដឹងគឺមានចំនួននៃការផ្លាស់ប្តូរដ៏សំខាន់ ប្រហែលជាមានកម្រិតទ្វេដងបើធៀបទៅនឹងវីរុសដែលតា (Delta)៕ ប្រភព៖ healthy cambodia