កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៧យប់ វីដេអូចម្រៀង បទ “វីរនារី Top of the lady” របស់តារាចម្រៀង ទេព បូព្រឹក្ស ដែលចំណាយអស់ថវិកាអស់ថវិកា 600លានរៀល ជាមួយក្រុមការងារសរុប ១២៦នាក់ បានចេញផ្លូវការ ពិតជាអស្ចារ្យ និងឡូយខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យមហាជនមិនតិចនាក់ទេ ផ្ទុះការសរសើរព្រាត និងមានអ្នកខ្លះនិយាយថា ៖
សិល្បៈ ជះសាយនូវឥទ្ធិពលយ៉ាងខ្លាំងក្លា ជាមិត្តរួមសិល្បៈម្នាក់ របស់ពួកគាត់ ខ្ញុំពិតជាមានមោទកភាព ស្ញើចសរសើរ នូវការលះបង់ និង ការខំប្រឹងរបស់អ្នកទាំងពីរ រួមទាំងក្រុមការងារ ។ មួយចានទឹក មួយចានគោក តែមួយចាន ដូនតាប្រាកដជារំជួលចិត្ត, ពិតជាមានមោទកភាព សម្រាប់ឆន្ទៈរបស់តារាចម្រៀងស្រីមួយរូបនេះណាស់
អារម្មណ៍ពិត បន្ទាប់ពីបានមើលបទនេះពេញ គឺពិតជារំភើប និងអស្ចារ្យខ្លាំង រកនិយាយមិនត្រូវ សូមបងប្អូនជួយគាំទ្រ និងផ្តល់កម្លាំងចិត្តបន្តដើម្បីខ្មែរយើង, ខ្ញុំសង្ឃឹមថា បទចំរៀងមួយនេះ នឹងបង្ហាញវប្បធម៌ខ្មែរអោយពិភពលោកស្គាល់ កាន់តែច្បាស់ នឹងបង្ហាញឃើញថាកូនខ្មែរពិតជាអស្ចារ្យ, You’re amazing, Top of the lady មើលហើយសែនរំភើប។
ម្សិលម៉ិញនេះដែរ ក្រោយមើលចប់ ស្រាប់តែ តារាចម្រៀងម្នាក់គឺ លោក ម៉ៃ សុគន្ធ បែរជាចេញមុខនិយាយបែបនេះទៅវិញថា “មើល trailer ដូចហំ មើលMv Full ចំហេវ ហេវហេវវិលមុខណាស់ ចំណាយលើអីខ្លះ MVចឹង ចំណាយ 600លានរៀល 15ម៉ឺន ដុល្លារ តួម៉ាដំបស្វាសោះ ខំតែជឿ មើលMV អត់យល់ទេ ពូស្មានតែតួ មួយរយ ពីររយនាក់ ថា ចំណាយច្រើន តាមពិត ទូងៗ អួតសោះ នឹងហើយ ដែលគេថា អ្នកសិល្បៈមួយចំនួន ពូកែ អួត ដូចសត្វក្ងោកចឹង ឈប់ទៅ ពូងោលសុំ ទាន់!! អោយពូងោលថតវិញ ក៏បាន 60លាន ធានាអេម”។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថា MV បទ “វីរនារី Top of the lady” អស្ចារ្យយ៉ាងណា នោះសូមទស្សនាទំាងអស់គ្នា ៖