​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូស្នែហ៍ ១គូ បានស្រលាញ់គ្នាអស់រយៈពេល២ ឆ្នាំ ក៏សម្រេចចិត្តសុំឪពុកម្ដាយរៀបការ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្ដាយឪពុក មិនជំទាស់ ទេ ព្រោះវាជាសិទ្ធិ របស់កូន ហើយក៏ដឹងថាកូនស្រលាញ់គ្នាខ្លាំងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិធីបានរៀបចំតាមប្រពៃណី មានញាតិមិត្តជាច្រើនដឹងឮ ធ្វើឱ្យប្ដីប្រពន្ធថ្មោងថ្មី កាន់តែមានចិត្តស្រលាញ់គ្នាខ្លាំងឡើង និងគិតថាជីវិតរបស់ពួកគេមានសុភមង្គលណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១ឆ្នាំដំបូង ជាពេលវេលាដែលពួកគេដើរលេង ផ្សងព្រេងជាមួយ មិនដែលមានទាស់ទែងគ្នាឡើយ។ ប្រពន្ធក៏ចាប់ផ្ដើមមានទម្ងន់ ដែលជារឿងរំភើបចិត្តមួយក្នុងជីវិតគ្រួសារ។ ប៉ុន្តែពេលនោះ ស្ថានភាពបានផ្លាស់ប្ដូរម្ដងបន្តិចៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារប្រពន្ធចាប់ផ្ដើមមានអារម្មណ៍ថាឆេវឆាវ ឯប្ដីទោះប្រឹងទ្រាំ ក៏ត្រូវតមាត់តិចតួច នាំជារឿងប្រកែកគ្នារឿយៗ។រយៈពេល ៩ខែ ១០ថ្ងៃបានកន្លងផុតទៅ ប្រពន្ធបានបង្កើតកូនប្រុសម្នាក់។ប៉ុន្តែស្ថានភាពមិនផ្លាស់ប្ដូរ ពួកគេនៅតែឈ្លោះប្រកែកគ្នាញឹកញាប់ ដោយគ្មានការអត់អោន និងទុកចិត្តគ្នាដូចពីមុន។ នៅពេលដែលប្ដី ចេញពីធ្វើការ មកផ្ទះយឺតបន្តិច ប្រពន្ធបែរជារអ៊ូរទាំ ទាំងគ្មានរឿងហេតុធំដំ។ យូរយូរ ប្ដីក៏ទ្រាំលែងបាន ចាប់ផ្ដើមចេះផឹកស៊ីតាមមិត្តភក្តិ ចូលផ្ទះយប់ជ្រៅ និងមានស្រីខាងក្រៅទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេឈ្លោះគ្នាកាន់តែខ្លាំង ក៏សម្រេចចិត្តប្ដឹងលែងលះគ្នា។ តុលាការបានស្វែងយល់រឿងទាំងអស់ ក៏ដឹងថាពួកគេនៅមានចិត្តចង់ឈ្នះ មិនមែនជាការចង់បែកបាក់គ្នានោះទេ។ តុលាការបានប្រាប់ថា យល់ព្រមឱ្យអ្នកទាំង២ លែងលះ ប៉ុន្តែត្រូវធ្វើរឿងមួយសិន គឺត្រូវស្លៀកសំលៀកបំពាក់រៀបអាពាហ៍ពិពាហ៍ និងផាត់មុខ តុបតែងខ្លួន ដូចថ្ងៃរៀបការដំបូង រួចថតរូប ដោយញញឹមឱ្យបានស្អាត ទើបកាត់ក្ដីឱ្យលែងលះ។
ប្ដីប្រពន្ធ ឆ្ងល់ណាស់ តែមិនហ៊ានប្រកែកនោះឡើយ ក៏ទៅមើលរូបថត និងវីដេអូថ្ងៃការឡើងវិញ ដើម្បីចង់ដឹងថា ពេលនោះស្លៀកសំលៀកបំពាក់អ្វីខ្លះ។ ពួកគេទាំង២នាក់ បានអង្គុយមើលជាមួយគ្នា ដោយស្ងៀមស្ងាត់ ស្រាប់តែមានអារម្មណ៍មួយអៀនខ្លួន ហាក់ដូចជាតួស្នេហាសម្ដែងក្នុងរឿងមួយ និងមានអារម្មណ៍ថារំភើបចិត្តរៀងខ្លួន តែមិននិយាយប្រាប់គ្នាឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អារម្មណ៍ចាប់ផ្ដើមងាករេបន្តិច ប៉ុន្តែនៅតែធ្វើតាមតុលាការ ដោយទៅគ្រងឈុតរៀបការជាថ្មី ដើម្បីថតជាភស្តុតាងឱ្យតុលាការ។ ប្ដីស្លៀកពាក់អាវធំ និងអង្គុយចាំប្រពន្ធនៅក្រៅ ដើម្បីថតជាមួយគ្នា។ ប្រពន្ធត្រូវផាត់មុខ រួចធ្វើសក់ និងគ្រងរ៉ូបអាពាហ៍ពិពាហ៍ឡើងវិញ។ ពេលប្រពន្ធបង្ហាញខ្លួន ស្រាប់តែប្ដីមានអារម្មណ៍ថាភ្ញាក់ផ្អើលនឹងសម្រស់របស់នាង ក្រោយខកខានឃើញបែបនេះ អស់ជាង ២ឆ្នាំមកហើយ។ជាងថតរូប តម្រូវឱ្យខាងប្ដីនិងប្រពន្ធថតកៀកគ្នាដូចពេលដំបូង។ ពេលនោះប្រពន្ធងាកមើលទឹកមុខប្ដី ដោយកែវភ្នែកម្យ៉ាងហាក់ដូចអាណិត លាយឡំ នឹងការសោកស្ដាយ។ ប្ដីក៏ស្រង់ក្លិនក្រអូបរបស់ប្រពន្ធ និងយល់ថាប្រពន្ធរបស់ខ្លួនស្អាតណាស់ គឺស្អាតជាងនារីនៅក្នុងខារ៉ាអូខេ ដែលមានដៃមនុស្សជាច្រើន
ធ្លាប់ប៉ះ ស្អាតដោយចិត្តបរិសុទ្ធស្រលាញ់ស្មោះ មិនមែនដើម្បីលុយដោយនារីខាងក្រៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការថតរូបបានចប់ហើយ ជាងថតក៏ចេញទៅវិញ ប៉ុន្តែ២នាក់ប្ដីប្រពន្ធ នៅមើលមុខគ្នា ហើយគិតរឿងរ៉ាវជាច្រើនក្នុងចិត្តរៀងខ្លួន។ មួយសន្ទុះក្រោយមក ប្ដីក៏និយាយទៅកាន់ប្រពន្ធ៖ អូនស្គមជាងមុនបន្តិច ប៉ុន្តែនៅតែស្អាតដដែល ពេលតែងខ្លួន។ ប្រពន្ធក៏តទៅប្ដីវិញ៖ ខានស្លៀកពាក់បែបនេះ ជាង ២ឆ្នាំហើយ មានអារម្មណ៍ថាខ្លួនឯងសុភាពណាស់ ។ កាយវិការនេះ ធ្វើឱ្យប្ដីមានអារម្មណ៍ថាស្រលាញ់ និងរំភើបចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្ដីបានស្ទុះទៅឱបប្រពន្ធ រួចនិយាយថា៖ ឱ្យបងសុំទោស ពួកយើងកុំបែកគ្នាអី។ ប្រពន្ធក៏ហូរទឹកភ្នែក រួចនិយាយទៅប្ដីវិញថា៖ សុំទោសដូចគ្នា ដែលអូនប្រែចិត្ត ខឹងច្រើន លែងគិតពីខ្លួនឯង ពេលរៀបការរួច។ នៅថ្ងៃបន្ទាប់ ពួកគេក៏បានទៅប្រាប់តុលាការ សុំដកពាក្យបណ្ដឹង ហើយរស់នៅរួមសុខទុក្ខជាមួយគ្នាជាថ្មី ដោយចេះអត់អោន និងយោគយល់គ្នាទៅវិញទៅមក។
តម្លៃអប់រំ ៖ ការរៀបការ គឺជារឿងដ៏ធំបំផុតក្នុងឆាកជីវិតមនុស្សម្នាក់ៗ ព្រោះវាជាការចាប់ផ្ដើមដំណើររួមគ្នារបស់មនុស្ស ២នាក់ ដែលត្រូវឆ្លងកាត់ទាំងការលំបាក និងសុភមង្គល ស្នាមញញឹមជាមួយគ្នា។ ប៉ុន្តែគូស្នេហ៍មួយចំនួន ចាប់ផ្ដើមប្ដូរចិត្ត នៅពេលរស់នៅជាមួយគ្នាបានប៉ុន្មានឆ្នាំប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែមុនចាប់ផ្ដើមខឹង ចាប់ផ្ដើមឆេវឆាវដាក់គ្នា ត្រូវគិតថា តើខ្លួនមានបានធ្វើអ្វីខុសឬទេ? ឧទាហរណ៍ថាប្ដីទៅមានស្រីក្រៅ អាចមកពីនារីជាប្រពន្ធ ពេលរៀបការរួច ក៏លែងខ្វល់ពីសម្រស់ លែងខ្វល់ពីការរៀបចំខ្លួន។ ត្រូវដឹងថា មនុស្សប្រុសចូលចិត្តភាគច្រើនមានមោទនភាពដែលមានប្រពន្ធស្អាត ចេះតុបតែងខ្លួនដោយសុភាពរម្យទម។ ចំណែកមនុស្សប្រុសមួយចំនួន ដែលនិយាយថាមិនគិតសម្រស់ គឺគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកមនុស្សប្រុសវិញ ក៏ត្រូវគិតដែរ ពេលមើលមកប្រពន្ធរបស់ខ្លួនមិនទាក់ទាញដូចនារីខារ៉ាអូខេ។ ព្រោះនាងគ្មានពេលធ្វើខ្លួន នាងគ្មានពេលផាត់មុខ ធ្វើក្រចកទេ គឺនាងត្រូវធ្វើការងារផ្ទះ ត្រូវមើលកូន។ ប៉ុន្តែអ្នកដឹងទេថា នារីខារ៉ាអូខេ នៅជិតអ្នកដើម្បីរកប្រាក់ ប៉ុន្តែប្រពន្ធនៅជិតអ្នក ដោយក្ដីស្រលាញ់។ ដូចនេះ ត្រូវចេះយោគយល់គ្នាទៅវិញទៅមក ដោយភាពស្មោះត្រង់ និងក្ដីស្រលាញ់ ទើបជីវិតគ្រួសារមានសុភមង្គល៕