ប្រភពពីផេក Pheng Vannak News៖ នៅរសៀលថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២០ នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួល បានប្រគល់ប្រាក់ចំនួន ១២០០ ដុល្លារជូនទៅប្អូនប្រុស ហុក តាំងហុង សំរាប់ជួយដល់ការបាត់បង់គ្រឿងរថយន្តមួយចំនួនខណៈពេលរក្សាទុកនៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។
ប្អូនប្រុសម្ចាស់រថយន្ត បានយល់ព្រមទទួលនិងបានយល់ព្រមបញ្ចប់បញ្ហាបាត់បង់គ្រឿងរថយន្ដនេះចាប់ពីថ្ងៃនេះតទៅ ។