​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដុកទ័រជនជាតិអ៊ីស្រាអែលចំនួន២នាក់ ត្រូវបានគេរកឃើញថាមានផ្ទុកវីរុសបំប្លែងថ្មីអូមីក្រុង បន្ទាប់ពីដុកទ័រទាំង២រូបនេះបានចូលរួមសន្និសិទ្ធការសែតនៅក្នុងទីក្រុងឡុងដ៍ ដែលត្រូវបានគេចោទការសង្ស័យថា ពួកគេអាចនឹងឆ្លងមកពីមនុស្សនៅក្នុងក្រុមអង្គប្រជុំនោះ នេះបើយោងតាមប្រភពThe Time Of Israel បានចុះផ្សាយពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែរបានឱ្យដឹងថាទៀតថា​ ដុកទ័រទាំង២នេះ គឺបម្រើការងារនៅមន្ទីរពេទ្យនៅខាងក្រៅក្រុងTelaviv ហើយម្នាក់ក្នុងចំណោមដុកទ័រទាំង២​គឺ ទើបតែមកពីចូលរួមសន្និសិទ្ធការសែតនៅទីក្រុងឡុងដ៍។ យ៉ាងណាមិញ លោកShebaបាននិយាយថា ដុកទ័រទាំង២ដែលបានឆ្លងនេះ​គឺ បានចាក់វ៉ាក់សុំាំងចំនួន៣ដូសរួចមកហើយ គឺជាប្រភេទវ៉ាក់សុំាំងPfizer ដែលវ៉ាក់សុំាំងនេះ ដំបូងឡើយគឺ ត្រូវបានមន្ត្រីក្រសួងសុខាភិបាលបង្ហាញថាវាមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនឹងវីរុសប្រភេទថ្មី អូមីក្រុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាវីរុសនេះ ឆ្លងលឿនកម្រិតណាក៏ដោយ លោកHorowitz បានប្រាប់ទៅប្រជាជនអ៊ីស្រាអែលថា សូមកុំស្លន់ស្លោជាមួយនឹងវីរុសនេះអី ហើយលោកបានជំរុញឱ្យប្រជាជនខ្លួនទៅចាក់ដូសទី៣បន្ថែមទៀត ដោយលោកជឿជាក់ថា​ បុគ្គលដែលមានកម្រិតវ៉ាក់សុំាំងខ្ពស់ គឺអាចមានអង់ទីគ័រការពារការប្រឆាំងជាមួយនឹងប្រភេទវីរុសនេះបានខ្លាំងជាងមនុស្សដែលគ្មានវ៉ាក់សុំាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ដុកទ័រទាំង២នាក់ដែលបានឆ្លងវីរុសអូមីក្រុង គឺម្នាក់មកពីអាហ្វ្រិកខាងត្បូង និងម្នាក់ទៀតមកពីប្រទេសម៉ាឡាវី និងមានរកឃើញវិជ្ជមានអូមីក្រុង នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ប៉ុន្តែដុកទ័រទាំង២នេះ គឺនៅមានកម្រិតរោគសញ្ញាស្រាលនៅឡើយនោះទេ។ សូមរម្លឹកថា ទោះបីជាការចាក់ដូសទី២ ឬទី៣នៅតែមានការឆ្លងកូវីដ១៩ឬវីរុសបំប្លែងថ្មីក៏ដោយ ក៏ប៉ុន្តែវ៉ាក់សុំាំងគឺបានចូលរួមក្នុងការពារពង្រឹងប្រព័ន្ធភាពសុំាំឱ្យមានភាពរឹងមាំ ខ្លាំងជាងការដែលមិនបានចាក់វ៉ាំងសុំាំងសោះ។