លោកឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង ដែលល្បីល្បាញខាងឈូសឆាយយកដីព្រៃលិចទឹករបស់រដ្ឋនៅខេត្តកំពង់ឆ្នាំង និងជាអ្នកពូកែប្ដឹ.ងចាប់ប្រជាពលរដ្ឋដែលចូលទៅក្បែរដីលោកដាក់គុ..កនោះ ពេលនេះបានស្ម័គ្រចិត្តប្រគល់ដីដែលខ្លួនទន្ទ្រានកាន់កាប់យកដោយខុ.សច្បា..ប់ចំនួន ៦៧៥ ហិកតា ជូនរដ្ឋវិញទាំងញ័រដៃតតាត់ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺ.ងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន ។
មហាជន ក៏ដូចជាប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង កំពុងរង់ចាំតាមដានបន្ត តេីមានមន្ត្រី ប៉ុន្មាននាក់អាចប្រឈមមុខចំពោះផ្លូវច្បា..ប់ពាក់ព័ន្ធនឹងការទន្ទ្រានយកដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ?
មហាជនគ្រប់ទិសទីបានសាទរ និង គាំទ្រយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន លេីពួកខិ. លខូ.ចទន្ទ្រានយកដីរដ្ឋដោយខុសច្បា.ប់ ។
មហាជន បានលើកឡើងថា តើលោកផ្កាយ១ ស៊ុំ សុជាតិ អាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ បើគ្រាន់តែបានប្រគល់ដីព្រៃលិចទឹកដែលបានកា.ប់បំផ្លា .ញនេះជូនរដ្ឋវិញ ។ ប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់ការតាមផ្លូវច្បា. ប់ចំពោះលោក ស៊ុំ សុជាតិ ។
គួររំឭកថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារសំឡេងយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះវិធានការនៃការចាប់ខ្លួនរាល់ជនទាំងឡាយណា ដែលបានកា. ប់បំផ្លា. ញព្រៃលិចទឹកតំបន់បឹងទន្លេសាបតាមបណ្ដាខេត្តមួយចំនួនជាពិសេសក្នុងខេត្តកំពង់ឆ្នាំង តែម្តង ។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការដោយមិនលើកលែងឲ្យឡើយ ចំពោះជនទាំងអស់ដែលពាក់ព័ន្ធ និង បានចេញបទបញ្ជាឲ្យលោកឧបកនាយករដ្ឋមន្ត្រីជាសុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនិងជាប្រធានសុរិយោដីថ្នាក់ជាតិប្រជុំជាបន្ទាន់ជុំវិញបញ្ហានេះ ។
ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់បទបញ្ជា ឲ្យលោកនាយឧត្តមសេនីយ៍សៅ សុខា ដឹកនាំកម្លាំងចុះបង្ក្រា..បជាបន្ទាន់ និងចា..ប់ខ្លួនទាំងអស់រាល់ជនទាំងឡាយណាដែលបានកា..ប់បំផ្លា..ញ ព្រៃលិចទឹកតំបន់បឹងទន្លេសាបនេះ ។