សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីយប់ ម៉ោង 7 នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ វីដេអូចម្រៀង បទ “វីរនារី Top of the lady” របស់តារាចម្រៀង ទេព បូព្រឹក្ស ដែលចំណាយអស់ថវិកាអស់ 600លានរៀល ជាមួយក្រុមការងារសរុប ១២៦នាក់ បានចេញផ្លូវការហើយ។
បទចម្រៀងមួយនេះ ពិតជាឡូយខ្លាំងណាស់ ដែលពោរពេញទៅដោយអត្ថន័យ និងអោយតម្លៃទៅលើស្រ្តី ព្រមទំាងបង្ហាញពីវប្បធម៌ ដ៏អស្ចារ្យ របស់ខ្មែរយើង ធ្វើឲ្យគ្រប់គ្នាមើលរួច សរសើរមិនដាច់ពីមាត់ ហើយក៏មានអ្នកខ្លះទៀត មើលឡើងព្រឺសម្បុរតែម្តង។
គិតត្រឹម ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ នេះ បទ “វីរនារី” បានអ្នកចូលទស្សនានៅលើ ហ្វេសប៊ុក របស់ ទេព បូព្រឹក្ស ជាង ២លាន ៤ សែន ដង និង ១លាន ៨ សែនដង នៅលើ YouTube channel DIT WAY ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ មិនទាន់អស់ទេ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ កញ្ញា ទេព បូព្រឹក្ស បានបង្ហាញខ្លួនក្នុងកម្មវិធី Pleng in The Shower របស់ Smart ព្រមទំាងបានទំលាយរឿងខ្លះៗពាក់ព័ន្ធបទចម្រៀង “វីរនារី”។ ឆ្លៀតក្នុងឱកាសនោះ ពិធីករម្នាក់បានសួរ ទេព បូព្រឹក្ស ថា “ចង់សួរបងថា សម្រាប់ការរចនាម៉ូតខោអាវនៅក្នុង MV ហ្នឹង ម៉ូតមួយណាដែលចំណាយពេលយូរជាងគេ ហើយថ្លៃជាងគេ?”
ទេព បូព្រឹក្ស ឆ្លើយភ្លាមៗថា “សម្រាប់ឈុតនៅក្នុង MV ហ្នឹង តាមពិតឈុតទំាងអស់ហ្នឹងគឺខ្ញុំស្រឡាញ់ទំាងអស់ ពីព្រោះថា អ្នកដែលគាត់ design ឲ្យខ្ញុំ ហ្នឹង គឺសុទ្ធតែអ្នកជំនាញ អ៊ីចឹងសម្រាប់ឈុតទំាងអស់ ខ្ញុំស្រឡាញ់ទំាងអស់ ប៉ុន្តែបើយើងនិយាយថា ខ្ញុំពេញចិត្តឈុតមួយណាជាងគេ គឺខ្ញុំពេញចិត្តទំាងអស់ ប៉ុន្តែថ្ងៃនេះខ្ញុំសុំលើកឈុតមួយ ១ឈុតដែលខ្ញុំលើកយកមកនិយាយហ្នឹង គឺឈុតគោល នៅក្នុង MV របស់ខ្ញុំ គឺឈុត មណីមេខលា ដែលយើងលាយបញ្ចូល ជាមួយ ព្រះនាងឥន្ទ្រទេវី,
ឈុតហ្នឹងគឺលើកយកនារីនៅសម័យអង្គរ គឺយើងលើកយកជាគោលដោយអ្នកទំាងអស់គ្នាជាកូនខ្មែរកើតមក ចេះនិយាយ គឺយើងស្គាល់ហើយ ព្រះនាងឥន្ទ្រទេវី អ៊ីចឹងលោកគឺជា មនុស្សស្រីដែលខ្លាំង ដែលពូកែ ហើយឈុតនេះគឺឈុតច្នៃ ប៉ុន្តែយើងអត់ព្យាយាមឲ្យខុសពីទំរង់ដើមពេកទេ អ៊ីចឹងសម្រាប់ឈុតនេះតម្លៃគឺជាង ១ម៉ឺនដុល្លារ…”។