កាលពីម្សិលម៉ិញនេះ នាយប់ម៉ោងជិត៩ នាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ គេឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពស្អាតៗប៉ុន្មានសន្លឹក តែបង្កប់សារដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងមួយ ដោយសរសេរបែបនេះថា “យើងមិនអាចវិលទៅរកអតីតកាលទេ ប៉ុន្តែអតីតកាលល្អៗ នឹងស្ថិតក្នុងការចងចាំ របស់យើង ហើយជាក្ដីរំភើប និងរីករាយបំផុត នៅពេលនឹកឃើញអតីតកាលល្អៗ ទាំងនោះ ពេលវេលា ដើរលឿនណាស់ ត្រូវរៀនធ្វើតាមបេះដូង កុំត្រាំត្រែង ក្នុងទុក្ខកង្វល់ ហើយគិតថា វាជាកម្មយើង មិនមែនទេ
កុំឱ្យវេលាកន្លងទៅអត់ន័យ យើងត្រូវតែ ជម្នះឱ្យបាន ជម្នះពេលនេះ ដើម្បីថ្ងៃក្រោយ យើងមានអតីតកាល មានអនុស្សាវរីយ៍ មានការចងចាំ ដ៏ល្អ ក្នុងជីវិត ពេលខ្លះ នៅម្នាក់ឯង គិតដល់រឿងទាំងនោះ មានអារម្មណ៍ថា ស្រស់ស្រាយណាស់ខ្ញុំស្ដាយពេលវេលាកន្លងហួស ស្ដាយដែលមិនអាចនៅក្បែរមនុស្សល្អៗ តែខ្ញុំសន្យា នឹងខ្លួនឯងថា ថ្ងៃក្រោយ រៀនធ្វើតាមបេះដូង ទោះម្នាក់ឯង ឯកាបន្តិច តែប្រសើរជាង រស់នៅក្នុងសំពាធ។
ខំប្រឹងធ្វើការ ខំប្រឹង ដើម្បីមនុស្សជុំវិញខ្លួន និងបំពេញក្ដីសុខខ្លួនឯង។ ពេលខ្លះ សម្រាកបន្តិច គិតដល់រឿង កន្លងហួសជិត ១០ឆ្នាំមុន ក៏មានក្ដីសុខ ព្រោះធ្លាប់ស្គាល់អ្វីហៅថាភាពកក់ក្ដៅពិតៗ។ រាល់ថ្ងៃ បងប្អូនទាំងអស់គ្នា ជាកម្លាំងចិត្ត ហើយរំភើប បំផុតនោះ ឃើញក្មួយៗ ស្រលាញ់ចូលចិត្តច្រើន សន្យានឹងមីង ខំប្រឹងរៀនសូត្រ ដើម្បីអតីតកាលល្អៗ”។
ក្រោយឃើញបែបនេះ ហ្វេនៗ របស់លោកស្រី ជាច្រើនបានសម្តែងអារម្មណ៍ថា ៖ សុំ caption ហើយបងស្រី ល្អណាស់ត្រូវចិត្ត, ត្រឹមត្រូវចែ, ទេសភាពស្រស់ស្អាតបំព្រង ល្អគួរឲ្យចង់គយគន់ ប៉ុន្តែនៅចាញ់សម្រស់ អូនឆ្ងាយណាស់, ស្អាតរហូតបង, ខ្ញុំយល់ពីចិត្តអ្នកស្រី មនុស្សដែលល្អ ដូចអ្នកស្រី, មួយរូបណា ក៏ស្អាតដែរចែ, ពិតជាល្អណាស់ប្អូនស្រី វាជាបេះដូងពិត នៃមនុស្សស្រី ដែលធ្លាប់ឆ្លងកាត់រឿងជីវិតច្រើន។ ខាងក្រោមនេះជារូបភាព របស់លោកស្រី ទ្រី ដាណា