​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំឡឹកឡើងវិញបន្តិចផងដែរថា កាលថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញ កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ ២០២១ (Miss Grand Cambodia 2021) គឺ កញ្ញា ប៉ូគឹមថេង សុទ្ធធីតា បានចេញមុខមក live និយាយរឿងខ្លះៗគួរឲ្យចាប់អារម្មណ៍យ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​“អ្នកទាំងអស់គ្នាដឹងអត់? សូម្បីតែ candidate ដែលគាត់នៅ team មួយខ្ញុំគាត់និយាយថា ម៉េច Cambodia ហ្នឹង Like ហើយនឹង Vote Share ច្រើនម្ល៉េះ គាត់សួរថា ហេតុអីបានជាប្រជាជនអ្នកឯងស្រលាញ់អ្នកឯងម្ល៉េះ ចឹងអីចឹង គាត់សួរគាត់ឆ្ងល់ ខ្ញុំមាននិយាយអី ខ្ញុំមានតែនិយាយប្រាប់ថា ប្រជាជនខ្ញុំស្រលាញ់ខ្ញុំ ប្រជាជនខ្ញុំស្រលាញ់ប្រទេសពួកខ្ញុំ ពួកខ្ញុំស្រលាញ់អរិយធម៌ វប្បធម៌ របស់ពួកខ្ញុំ ពួកខ្ញុំត្រូវតែថែឲ្យបាន…” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២១ ប្រហែលជាម៉ោង ៩យប់ គេបានឃើញ កញ្ញា ប៉ូគឹមថេង សុទ្ធធីតា បាននិយាយរឿងរំភើបមួយទៀតហើយ ទាក់ទងនឹងបេក្ខជនបរទេស ដែលបានចូលរួមប្រឡង បាននិយាយសរសើរ ពីហ្វេនៗ កម្ពុជា ថា៖“គេនិយាយថាអ៊ីចេះ គេនិយាយអង់គ្លេស អួយ ហ្វេនៗ Cambodia ហ្នឹងអត់គេងទេអី ចាំតែមើលផេក Miss Grand Live ហ្ម៎ង ដំបូងហាស៎ ពេលគេកំពុងសម្ភាសន៍ បេក្ខនារីផ្សេង ឬក៏ កាមេរ៉ាបែទៅបេក្ខនារីផ្សេង View ល្មមៗ តែគ្រាន់តែបង្វិល មកបេក្ខភាព កម្ពុជាភ្លាម គឺនេះហ្ម៎ង គ្រាន់តែបង្វិលបេក្ខភាពកម្ពុជាភ្លាម គឺឡើង live ឡើង view ស្រឺតៗ ខំមិន គេនិយាយចឹងហ្ម៎ង ខ្ញុំឡើងសើច ហ្នឹងហើយ ហ្វេនខ្ញុំគឺចឹង ហ្វេនខ្ញុំគឺគួរឲ្យស្រលាញ់បែបហ្នឹង គាត់ចាំតាមដានសកម្មភាពខ្ញុំគ្រប់ពេល…” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅមនុនេះបន្តិច នាយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២១ យោងតាមរយៈគណនីហ្វេសប៊ុកផេក Miss Grand Cambodia បានប្រាប់ដំណឹងល្អមួយ បានឲ្យដឹងដែរថា៖ “ប្រជាជនកម្ពុជាយើងធ្វើបានហើយ Top 10 ( Miss Popular Vote ) Miss Grand Cambodia” ។ក្នុងនោះផងដែរ គេក៏បានឃើញគណនីហ្វេសប៊ុកផេកមួយទៀតឈ្មោះថា K-Pop World បាននិយាយប្រាប់បន្ថែមទៀតថា៖ “[ពត៌មាន] Miss Grand Cambodia បានឈ្នះពាន Miss Popular Vote ដូចនេះគាត់បានចូលទៅកាន់ Top 10 ជាផ្លូវការតែម្តង នេះជាលេីកទី ១ ដែលកម្ពុជាបានចូលទៅកាន់ Top 10 នៅក្នុងកម្មវិធី Miss Grand International Congratulation Miss Grand Cambodia សង្ឃឹមថាគាត់នឹងបាន crown នៅយប់នេះ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងដំណឹងដ៏សែនល្អមួយនេះ គេក៏បានឃើញមហាជនជាច្រើនបានសម្តែងនូវក្តីរំភើបរីករាយយ៉ាងខ្លាំង ដល់ថ្នាក់អ្នកខ្លះ បាននាំគ្នាចូលទៅ ខំមិន បង្ហាញអារម្មណ៍បែបនេះ ថា៖“រំភើបខ្លាំងណាស់, ខ្មែរអាចធ្វើបាន, អស្ចារ្យណាស់កម្ពុជា, គាត់រំភេីបខ្លាំង, កម្ពុជាតែងតែមានភាពអស្ចារ្យ, ស៊ូៗខំទៀតយើងជិតដល់គោលដៅហើយបន្ថែមល្បឿន, សប្បាយចិត្តណាស់” ៕