អ្នកជំនួញដ៏ល្បីល្បាញមួយរូប ព្រមទាំងមានប្រាក់ចំណូលក៏ដូចជាទ្រព្យសម្បត្តិជាច្រើនក៏ពិតមែន ប៉ុន្តែ លោកស្រី ទ្រី ដាណា ក៏បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនមួយ នៅពីខាងក្រោយនៃស្នាមញញឹម ដែលគ្រប់គ្នាតែងតែគិតថា នេះគឺជាក្ដីសុខរបស់លោកស្រី ផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ លោកស្រី ទ្រី ដាណា បានបង្ហាញឃ្លីបវីដេអូ និងសាររៀបរាប់មួយ ដែលបានបញ្ជាក់ថា មនុស្សស្រីរឹងមាំគឺតែងតែម្នាក់ឯង ដោយលោកស្រីក៏បានបង្ហាញអារម្មណ៍លើកឡើងពីខ្លួនឯងផ្ទាល់
នៅក្នុងនោះ ដោយបានប្រាប់ថា នៅពេលដែលឃើញពីការសប្បាយរីករាយនៅពីមុខទស្សនិកជន តែការពិត លោកស្រីមានតែម្នាក់ឯង តស៊ូតែម្នាក់ឯង នៅក្នុងឆាកជីវិតមួយនេះ ព្រមជាមួយនឹងភាពរឹងមាំតទៅមុខទៀត។
ទន្ទឹមនឹងនេះ ក៏មានមហាជនជាច្រើន បានចូលមកបង្ហាញពីការសរសើរទៅលើ ភាពរឹងមាំរបស់ លោកស្រី ក៏ដូចជាបានលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត ដើម្បីបន្តដំណើរទៅមុខ និងការតស៊ូនៅក្នុងឆាកជីវិត ៕ សូមទស្សនាវីដេអូខាងក្រោម៖